រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងទេសចរណ៍កាលពីរសៀលថ្ងៃទី២២ ធ្នូ លោករដ្ឋមន្ត្រីថោង ខុន បានអនុញ្ញាតឱ្យលោក PREMJITH SADASIVAN ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបផ្លាស់ប្តូរថ្ម ីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ គោលបំណងនៃកិច្ចពិភាក្សានេះ លោកឯកអគ្គរដ្ឋទូតសិង្ហបុរីចង់ស្វែងយល់ពីការវិវត្តនៃវិស័យទេសចរណ៍នៅកម្ពុជា និងចង់ដឹងពីតំបន់ទេសចរណ៍សំខាន់ៗដែលមានភ្ញៀវទេសចរទៅកំសាន្តច្រើនទាំងទេសចរណ៍វប្ប ធម៌ និងទេសចរណ៍ធម្មជាតិ។ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរាបជូនភ្ញៀវថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យប្រទេសជាតិទាំងមូលមានសុខសន្តិ ភាព មានសុវត្ថិភាព សន្តិសុខ ហើយមានការរីកចំរើនលើគ្រប់វិស័យទាំងអស់ ក្នុងនោះវិស័យទេសចរណ៍ ក៏បាននិងកំពុងឈានទៅមុខគួរជាទីមោទនៈផងដែរ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១០នេះ កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង២លាននាក់ក្នុងកំណើន១៦% ហើយរំពឹងថា នៅដំណាច់ឆ្នាំ២០១០នេះ កម្ពុជាទទួលបានភ្ញៀវទេសចរ២,៥លាននាក់។
លោករដ្ឋមន្ត្រីបានជំរាបជូនភ្ញៀវអំពីសក្តានុពលទេសចរណ៍នៅកម្ពុជា ពិសេសតំបន់ទេសចរណ៍ខេត្តសៀមរាបជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ តំបន់ឆ្នេរដែលលាតសន្ធឹងរាប់រយគីឡូម៉ែត្រ និងសំបូរទៅដោយព្រៃកោងកាងរាប់ម៉ឺនហិកតា និងតំបន់ភូមិភាគឦសានដែលសំបូរទៅដោយសត្វផ្សោត ដែលជាប្រភេទសត្វដ៏កំរនៅលើពិភព លោក។
ទោះបីជាយ៉ាងណាក្តី លោក ថោង ខុន បានលើកឡើងផងដែរអំពីការខ្វះខាតធនធានមនុស្សដែលជាបញ្ហាសំខាន់សំរាប់ការអភិវឌ្ឍប្រកបដោ យនិរន្តរភាព។ ដូច្នេះហើយលោករដ្ឋមន្ត្រីបានសំណូមពរចំពោះលោកឯកអគ្គរដ្ឋទូតសិង្ហបុរីឱ្យជួយបណ្តុះបណ្តា លធនធានមនុស្សលើផ្នែកជំនាញទេសចរណ៍ និងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅប្រទេសសិង្ហបុរីដើម្បីឱ្យភ្ញៀវពីសិង្ហបុរីមកទស្សនា កម្ពុជាកាន់តែច្រើនថែមទៀត។ ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតសិង្ហបុរីបានសន្យាថា នឹងយកសំណើក៏ដូចជាសំណូមពរទាំងនេះទៅជំរាបជូនក្រុមហ៊ុនវិនិយោគក៏ដូចជារដ្ឋាភិបាលសិង ្ហបុរី ហើយលោករំពឹងថា ការងារនេះនឹងទទួលបានការឆ្លើយតបយាងពេញចិត្ត៕